ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ ២០២៣

ខេត្តសៀមរាប៖ ​នាព្រឹកថ្ងៃទី០២ ​ខែតុលា ​ឆ្នំា២០២៣ ​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ​ហ៊ាន ​សាហ៊ីប ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​តំណាងដ៍ខ្ពង់ខ្ពស់ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ​ព័ន្ធមុន្នីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ​មាស ​សុខសេនសាន ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​អមដំណើរដោយឯកឧត្តមអគ្គនាយក ​លោកអគ្គនាយករង ​ប្រធាននាយកដ្ឋាន ​មន្រ្តីរាជការជំនាញនៃនាយកដ្ឋានបុគ្គលិក។ ​សិក្ខាសាលាថ្ងៃនេះរៀបចំក្នុងគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលនៃការអនុវត្តការងារបុគ្គលិក ​ដែលមានរបៀបវារៈសំខាន់ៗ ​ចំនួន០២ ​គឺ៖

១.ការផ្សព្វផ្សាយអំពីសារាចរលេខ ​០០២ ​សហវ.សរ.អល​ ​ស្តីពីការពង្រឹងការងារគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា

២.ផ្សព្វផ្សាយ ​និងដាក់ឱ្យអនុវត្តជាផ្លូវការនូវសៀវភៅណែនំាស្តីពីនីតិវិធីការងារគ្រប់គ្រងបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ជូនថ្នាក់ដឹកនំា ​និងតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសរុបប្រមាណ ​៤០០នាក់។

ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះឯកឧត្តម ​មាស ​សុខសេនសាន ​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​បានផ្តល់នូវអនុសាសន៍មានឧត្តមប្រយោជន៍ជូនដល់មន្រ្តីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ជាពិសេសមន្រ្តីដែលបានចូលរួមសិក្ខាសាលានៅថ្ងៃនេះ ​គឺ៖

ទី១ ​ត្រូវធ្វើឱ្យមាននូវឯកសណ្ឋានភាពជាមួយគ្នាពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទំាងអស់់ពាក់ព័ន្ធការងារបុគ្គលិក

ទី២ ​បន្តអនុវត្តការងារដែលរក្សាដល់សិទ្ធិនិងអត្ថប្រយោជន៍មន្រ្តីរាជការ ​និងពង្រឹងការអនុវត្តការងារផ្អែកតាមអភិក្រម ​៤ ​គឺ ​រើសត្រូវ ​បណ្តុះបណ្តាលត្រូវ ​ប្រើប្រាស់ត្រូវ ​និងទុកដាក់ត្រូវ ​៣. ​ធ្វើបច្ចុប្បន្នឯកសារគតិយុត្តដែលមានស្រាប់ ​និងបន្តប្រមូលធាតុចូលបន្ថែមទៀតដើម្បីបង្កើតយន្តការថ្មីធ្វើយ៉ាងណាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈានមុខគេក្នុងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក ​និងជាទីបញ្ចប់ ​ឯកឧត្តម ​បានលើកទឹកចិត្ត ​ដល់ថ្នាក់ដឹកនំា ​និងមន្រ្តីរាជការទំាងអស់ ​បន្តរក្សាការអនុវត្តការងារបុគ្គលិកនេះឱ្យមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀតតាមរយៈការផ្តល់សេវាបុគ្គលិកជូនអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច ​និង ​ហិរញ្ញវត្ថុ ​ទំាងថ្នាក់កណ្តាល ​និងថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា ​តម្លាភាព ​គណនេយ្យភាព ​និងសមធម៌។

ព័ត៌មានទាក់ទង